តើអ្នកណាជាអ្នកកំណត់ថា កើតជាមនុស្ស អ្នកត្រូវតែជោគជ័យ អ្នកត្រូវតែរៀបការ អ្នកត្រូវតែក្លាយជាអ្នកមាន?​ lol ទាំងអស់នោះ សុទ្ធតែជាអារម្មណ៍ ដែលជាកំលាំងជំរុញ នៃធម្មជាតិជាជិវិតទេ។ វាក៏គ្មានការចាំបាច់ថាត្រូវតែដូច្នោះដែរ។

ឱមនុស្សលោកដ៏កំសត់អើយ បើអ្នកមិនខំប្រឹងដោះបណ្តាសានេះទេ អ្នកពិបាកនឹងមានសេចក្តីសុខណាស់...សម្មាសម្ពុទ្ធ...ពិតដូចមិនពិត មិនពិតដូចជាពិត :D

អ្នកគួរខំប្រឹងជួយខ្លួនឯង ជួយអ្នកដ៏ទៃ ដោយមេត្តា ដោយករុណា។ ក្រៅពីនឹង សកម្មភាពទាំងឡាយគឺគ្រាន់តែបំរើសេចក្តីលោភលន់ និងថាមពលនៃតណ្ហារបស់ខ្លួនឯងទេ។ អ្នកកំពុងតែបំរើវា មិនមែនបំរើខ្លួនឯងទេ។ #ពូទី១៣