គិតៗទៅមនុស្សគួរអោយអាណិតណាស់។ អ្នកខ្លះមានលុយមានឡាន តែកើតមកសំរស់វាមិនល្អដូចគេ។ ខ្លះមានសំរស់ល្អឯង តែកើតក្នុងគ្រួរសារខ្សត់ខ្សោយ។ ខ្លះមានទាំងសំរស់ មានទាំងទ្រព្យសម្បត្តិ តែបែរជាគ្មានក្តីសុខក្នុងគ្រួរសារដោយហេតុផលគ្រប់ជំពូក។ មា្នក់ទូលភ្នំគ្រប់បែបគ្រប់ទំហំ មកពីតែសេចក្តីចង់ សេចក្តីលោកលន់ទៅតាមទំហំចិត្តដែលគ្មានទីបញ្ចប់។ ប្រឹងប្រែងក្នុងជិវិតជារឿងត្រូវ តែយើងគ្មានហេតុផលអ្វីត្រូវទូលភ្នំគ្រប់គ្នាទេ។ ការស្រលាញ់ខ្លួនឯងពិត​ សេចក្តីខំប្រឹងប្រែងក្នុងជិវិតដែលត្រូវ គឺត្រូវខំប្រឹងដោយមិនមានចិត្តលោលន់ពេក រហូតក្លាយជាធ្វើបាបខ្លួនឯង។ ប្រឹងប្រែងអោយអស់លទ្ធភាពជាកិច្ចការរបស់យើង លទ្ធផលយ៉ាងណា ទទួលយកវាទៅ ហើយប្រឹងបន្តទៀតទៅ តែដាច់ខាតរក្សាលំនឹងចិត្តខ្លួនឯងអោយបាន។

តែណើ្ហយចុះ...បើយើបពិនិត្យមើលជិវិតអោយអស់ទៅ គ្មានអ្នកណាម្នាក់គ្មានបញ្ហាទេ ទោះក្នុងស្ថានភាពណាក៏ដោយ ជិវិតគ្មានគេចផុតពីសប្បាយនិងទុក្ខនឹងទេ។ គ្មានសប្បាយរហូត ក៏គ្មានទុក្ខរហូតដែរ។ តែបើគិតជារួម ជិវិតមនុស្សទាំងគេទាំងយើងខ្លួនឯង ពិតជាគួរអោយអាណិតណាស់។ បើយើងទាំងអស់គ្នាសុទ្ធតែគួរអោយអាណិត យើងគ្មានហេតុផលអ្វី ទៅខឹងស្អប់ ច្រណែនប្រកាន់គ្នាទេ។ បើយើងអាចប្តូរទៅជារៀនចេះស្រលាញ់គ្នា ពិភពលោកនេះនឹងប្រែល្អស្រស់បំព្រងជាមុនខ្លះ ខណះធម្មជាតិនៃជិវិត និងវត្តមាននៃបញ្ហាជៀសមិនផុតទេ។